Wednesday, July 22, 2009

តើ​សម្ព័ន្ធភាព​សហរដ្ឋអាមេរិក​-​ជប៉ុន​នឹង​រស់រាន​?

M2qwyjm4md
លោក ចូសេ​ហ្វ អែ​ស​. នី​

ដោយ : ចូសេផ អែ​ស នី (Joseph S. Nye) (ថ្ងៃទី 21 កក្កដា 2009)

ខាំ​ប្រ៊ី​ជ(CAMBRIDGE): ឆ្នាំក្រោយ នឹង​កត់សំគាល់​ខួប​អនុស្សាវរីយ៍​លើក​ទី​៥០ នៃ​សន្ធិសញ្ញា​សន្ដិសុខ​អាមេរិក​-​ជប៉ុន (United Staes-Japan Security Treaty) ដែល​ជា​មជ្ឈមណ្ឌល​ដ៏​សំខាន់​នៃ​ស្ថិរភាព​នៅ​អាស៊ី​ខាងកើត​ក្នុង​រយៈពេល កន្លះ​សតវត្សរ៍​មក​នេះ ។ ប៉ុ​នែ្ត​ឥឡូវនេះ​ដោយសារ​តែ​ជប៉ុន​កំពុងតែ​ដក​ពិសោធន៍​ជាមួយនឹង​ដំណាក់កាល​ នៃ​នយោបាយ​ក្នុងស្រុក ដែល​មិន​ច្បាស់លាស់ និង​ដោយសារ​តែ​ការ​ធ្វើតេស្ដិ៍​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង ព្រម​ទាំង​ការ​បង្ហោះ​មី​ស៊ី​ល​របស់​គេ​ដែល​បង្ក​នូវ​ការ​ថប់​បារម្ភ​នោះ តើ​ជប៉ុន​នឹង​រក្សា​ជំហរ​នៃ​ការសម្រេចចិត្ត​ដែល​មាន​ពី​យូរ​មក​ហើយ​ របស់ខ្លួន ដែល​ថា​មិន​ស្វែងរក សមត្ថភាព​នុយក្លេអ៊ែរ​ដែល​ត្រូវ​ហាមឃាត់​ក្នុង​កំរិត​ជាតិ​ដែរឬទេ​? តើ​សម្ព័ន្ធភាព​សហរដ្ឋអាមេរិក​-​ជប៉ុន​នឹង​បញ្ចប់​មែន​ទេ​?

​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០ ប្រជាជន​អាមេរិក​ជាច្រើន បានចាត់ទុក​ប្រទេស​ជប៉ុន​ថា​ជា​ការ​គម្រាមកំហែង​ផ្នែក​សេដ្ឋកិច្ច​មួយ ។ ប្រជាជន​ខ្លះ នៅក្នុង​ប្រទេស​ទាំង​ពីរ​នេះ បាន​ចាត់ទុកថា សម្ព័ន្ធភាព​សន្តិសុខ ដែល​ជា​របស់​សេសសល់​ពី​សង្គ្រាមត្រជាក់​នោះ នឹង​ត្រូវ​បោះបង់ចោល ។​

​និន្នាការ​ទាំងនេះ ត្រូវបាន​ធ្វើ​ឱ្យ​ត្រឡប់​ក្រោយ​ដោយ “ របាយការណ៍​យុទ្ធសាស្ត្រ​អាស៊ី​បូព៌ា ” ឆ្នាំ​១៩៩៥ របស់​រដ្ឋបាល លោកគ្លី​ន​តុ​ន (Clinton) ។ នៅ​ឆ្នាំ​១៩៩៦ សេចក្តីប្រកាស គ្លី​ន​តុ​ន​-​ហា​ស៊ី​ម៉ូតូ (Clinton-Hashimoto) សង្កត់ធ្ងន់​ថា សម្ព័ន្ធភាព​សន្តិសុខ សហរដ្ឋអាមេរិក​-​ជប៉ុន ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ស្ថិរភាព ដែល​អាច​នឹង​ធ្វើឱ្យ​វិបុលភាព​នៅ​អាស៊ី​បូព៌ា ក្រោយ​សង្គ្រាមត្រជាក់​កើនឡើង ។ ការឈាន​ទៅ​កៀក​នឹង​គំនិត​នោះ បាន​បន្ត​លើ​មូលដ្ឋាន​ទ្វេភាគី នៅក្នុង​សហរដ្ឋអាមេរិក ហើយ​ការ​ស្ទាបស្ទង់​មតិ​បង្ហាញថា វា​រក្សាបាន​នូវ​ការទទួលស្គាល់​ដ៏​ទូលំទូលាយ​នៅក្នុង​ប្រទេស​ជប៉ុន ។ អ្នកសង្កេតការណ៍​ដ៏​ជិតស្និទ្ធ​បំផុត​នៃ​ទំនាក់ទំនង​នេះ​យល់​ស្រប​ថា សម្ព័ន្ធភាព​សហរដ្ឋអាមេរិក​-​ជប៉ុន​បច្ចុប្បន្ន​ស្ថិតក្នុង​លក្ខខ័ណ្ឌ​ ប្រសើរ ច្រើន​ជាង​កាល​ពី ១៥​ឆ្នាំមុន ។​

​ទោះជា​យ៉ាងណា​ក៏ដោយ ក៏​សម្ព័ន្ធភាព​នេះ ជួប​នឹង​ការ​ប្រឈម​សំខាន់ៗ នៅ​ក្នុង​បរិស្ថាន​ខាងក្រៅ​ថ្មី​មួយ ។ មួយ​គឺ កូរ៉េខាងជើង ដែល​អត្តចរិត​ថ្មីៗ​នេះ​របស់​គេ ស្ថិត​ក្នុង​ភាពវាងវៃ និង​ធ្វើឱ្យ​ខកចិត្ត ។ ជន​កូរ៉េ​ខាងជើង​បាន​រំលោភ​កិច្ចព្រមព្រៀង​របស់​ពួកគេ ដោយ​គេ​ដឹងថា ចិន​ដែល​ជា​ប្រទេស​មាន​សក្តានុពល​នៃ​គំនាស់​ដ៏​ធំ​សម្បើម​បំផុត ព្រួយបារម្ភ​ណាស់​អំពី​ការដួលរលំ នៃរ​បប​នៅ​កូរ៉េខាងជើង ដែល​ដោយសារ​ហេតុ​នោះ វា​នឹង​គម្រាម​ដោយ​ភាពវឹកវរ​នៅតាម​ព្រំដែន​របស់​ចិន ។​

​ជប៉ុន​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​ទិសដៅ​នៃ​ពិភពលោក​គ្មាន​នុយក្លេអ៊ែរ ប៉ុន្តែ​ជប៉ុន​ពឹងផ្អែក​លើ​ការពង្រីក​នុយក្លេអ៊ែរ ដើម្បី​បង្ការ​ការពារ​របស់​អា​មេរិក និង ចង់​ចៀសវាង​ការ​ដែល​ត្រូវ​ក្លាយ​ជា​កម្មវត្ថុ​នៃ​ការ​គម្រាម​យក​ប្រយោជន៍​ពី ​កូរ៉េខាងជើង (​ឬ​ចិន​) ។ ប្រជាជន​ជប៉ុន​ភ័យខ្លាច​ថា គណនេយ្យភាព​នៃ​ការបង្ការ​ការពារ​របស់​អាមេរិក​(​តាមរយៈ​ការ​ដាក់​តាំង​ នុយក្លេអ៊ែរ​) នឹង​ត្រូវ​ធ្វើ​ឱ្យ​ចុះ​ខ្សោយ ប្រសិនបើ​សហរដ្ឋ​អា​មេ​រិច​កាត់បន្ថយ​កំលាំង​នុយក្លេអ៊ែរ​របស់​ខ្លួន​ដល់​ ស្មើ​ជាមួយ​ចិន ។​

​ទោះជា​យ៉ាងណា​ក៏ដោយ វា​ជា​កំហុស​មួយ​ដែល​ជឿ​ថា ការបង្ការ​ការពារ​នោះ ត្រូវ​ផ្អែកលើ​ភាពស្មើគ្នា​នៅ​ក្នុង​សមាជិក នៃ​អាវុធ​នុយក្លេអ៊ែរ ។ ជាជាង​ត្រូវធ្វើ​បែប​នេះ ការបង្ការ​ការពារ​នោះ ត្រូវ​អាស្រ័យទៅលើ​ការរួម​បញ្ចូល​គ្នា​នៃ​សមត្ថភាព និង​គណនេយ្យភាព ។ ក្នុង​កំឡុង​ពេល​សង្គ្រាម​ត្រជាក់ សហរដ្ឋអាមេរិក​អាច​ការពារ​ក្រុង​ប៊ែរ​ឡាំង (Berlin)​បាន ពី​ព្រោះ​ការ សន្យា​របស់​យើង ដែល​ត្រូវបាន​បង្កើតឡើង​ប្រកប​ដោយ​គណនេយ្យភាព​ដោយ​បក្សសម្ព័ន្ធ​ណា​តូ (NATO) និង វត្តមាន​នៃ​កងទ័ព​អាមេរិក ដែល​ជីវិត​អ្នក​ទាំងនោះ​បាន ស្ថិត​នៅ​មាត់ជ្រោះ​នៃ​ការវាយប្រហារ​ដោយ​សូ​វៀត ។​

​តាមពិត​ការអះអាង​ល្អ​បំផុត នៃ​ការបង្ការ​ការពារ​របស់​អាមេរិក លើ​ជប៉ុន​នៅតែ​បាន​ត្រូវ​បន្សល់ទុក នោះ​គឺ​វត្តមាន កងទ័ព​អាមេរិក​ជិត ៥០.០០០ នាក់ (​ដែល​ជប៉ុន​រក្សា​ការផ្គត់ផ្គង់​ដោយ​សប្បុរស​ក្នុងឋានៈ​ជា​ភ្ញៀវ​ជាតិ​) ។ គណនេយ្យភាព​ក៏​ត្រូវ​បាន​បន្ថែម​ឡើង ដោយ​គម្រោង​ការរួម​ដូចជា ការអភិវឌ្ឍន៍​ការការពារ​មី​ស៊ី​ល​ផ្លោង​ក្នុង​តំបន់​ជាដើម ។​

​សំខាន់​ដូចគ្នានេះដែរ​គឺ ទង្វើ​អាមេរិក​បាន​បង្ហាញ​អាទិភាព​ខ្ពស់​ថា សហរដ្ឋអាមេរិក​ផ្តល់​ដល់​សម្ព័ន្ធភាព ហើយ​នឹង​ការធានា​ថា​មិន​ចាប់ផ្ដើម​ទៅ​ក្នុង​អ្វី​ដែល​ជប៉ុន​ភ័យខ្លាច​ថា​នឹង ​ក្លាយជា “ ការ​រំលង​ផុត​ជប៉ុន (Japan-passing) ” (​និន្នាការ​ដែល​ផ្ដោត​ទៅលើ​ចំណុចក្តៅ​ផ្សេងទៀត​ក្នុង​តំបន់​ដូចជា​មជ្ឈឹម​ បូ​ព៌ា ឬ​ចិន​ជាដើម​) ក្នុង​ទំនាក់ទំនង​របស់​អាមេរិក​ជាមួយ​អាស៊ី ។ ប្រការនេះ ជា​ហេតុ​ដែល​ថា ហេតុ​អ្វី​វា​សំខាន់​ខ្លាំង​ម្ល៉េះ ទើប​ដំណើរ​ជា​លើកដំបូង របស់​រដ្ឋមន្ដ្រីការបរទេស​សហរដ្ឋអាមេរិក ហ៊ីល​ឡា​រី គ្លី​ន​តុ​ន (Hillary Clinton) គឺ​មក​កាន់​អាស៊ី និង ការ​សំចត​លើកដំបូង​របស់​លោកស្រី គឺ​នៅក្នុង​ប្រទេស​ជប៉ុន ។ វា​ក៏​ជា​មូលហេតុ​ផងដែរ ដែល​មិន​ត្រូវ​និយាយ​ពី G2 ជា​ផ្លូវការ​ជាមួយ​ប្រទេស​ចិន តែ​គឺ​និយាយ​ពី​កិច្ចសហប្រតិបត្តិកា​រ​ពហុភាគី ។​

​ការ​ប្រឈម​ទី​ពីរ​សម្រាប់​ជប៉ុន​គឺ កំណើន​ឆាប់រហ័ស​នៃ​សេដ្ឋកិច្ច​របស់​ចិន ។ ថ្វី​បើ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​ក៏ដោយ ក៏​កំណើន​អំណាច​របស់​ចិន ធ្វើឱ្យ​ជប៉ុន​ជ្រួលច្របល់​ក្នុង​ចិត្ត ។ នៅពេល​ចរចា​ឡើងវិញ នូវ​សម្ព័ន្ធភាព​សន្តិសុខ​សហរដ្ឋអាមេរិក​-​ជប៉ុន នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ ជួនកាល​មេដឹកនាំ​ជប៉ុន​សួរ​ខ្ញុំ​ជា​ឯកជន​ថា ក្រែង​សហរដ្ឋអាមេរិក​អាច​នឹង​បោះបង់ ជប៉ុន ទៅ​ពេញចិត្ត​ចិន​វិញ ។​

​នៅពេលនោះ (​និង បច្ចុប្បន្ន​) ខ្ញុំ​បាន​ឆ្លើយតប​ថា មានលទ្ធភាព​តិចតួច​នៃ​ការប្រែក្រឡាស់​បែប​ហ្នឹង ព្រោះ​មាន​ហេតុផល​ពីរ ។ ទីមួយ ចិន​ដាក់ចេញ​នូវ​ការ​គម្រាមកំហែង​ដ៏​មាន​សក្តានុពល រីឯ​ជប៉ុន​មិន​ដូច​នោះទេ ។ ទី​ពីរ សហរដ្ឋអាមេរិក ចែករំលែក​តម្លៃ​ប្រជាធិបតេយ្យ​ជាមួយ​ជប៉ុន ហើយ​ចិន​មិនមែន​ជា​ប្រទេស​ប្រជាធិបតេយ្យ​ទេ ។​

​ជាងនេះទៅទៀត ការវិវត្តន៍​ផ្ទៃក្នុង​របស់​ចិន​នៅតែ​មិន​ច្បាស់លាស់ ។ ខណៈពេល​ប្រជាជន​ចិន​សព្វថ្ងៃ មាន​សេរីភាព​ច្រើន​ជាង​រាល់ពេល​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួកគេ ការវិវត្តន៍​នយោបាយ​របស់​ចិន តាម​មិនទាន់ និង​នៅ​ពីក្រោយ​ដំណើរការ​រីកចំរើន​សេដ្ឋកិច្ច​របស់​គេ ។ ដោយ​ខុស​ពី​ប្រទេស​ឥណ្ឌា ចិន​មិនបាន​ដោះស្រាយ​បញ្ហា​នៃ​ការចូលរួម​ខាង​នយោបាយ​ឡើយ ។ វា​តែងតែ​មាន​ភាពគ្រោះថ្នាក់​នៃ​កាកសំណល់ ដែលថា ចិន​នឹង​ឱបក្រសោប​លទ្ធិ​ជាតិ​និយម​ចំពោះ​មុខ​បញ្ហា​ក្នុង​ស្រុក​នានា ។​

​ទន្ទឹមគ្នានេះ វា​គឺជា​ផលប្រយោជន៍​របស់​សហ​រដ្ឋ​អាមេរិក​-​ជប៉ុន និង ចិន ដែល​ថា​កំណើន​របស់​ចិន​គឺ​មាន​សន្តិភាព និង សុខដុមរមនា (​នៅក្នុង​សម្ដី​របស់​មេដឹកនាំ​ចិន​) ។ ប្រព្រឹត្ដ​ចំពោះ​ចិន​ដូចជាស​ត្រូវម្នាក់ អ្នកនឹង​ធានា​នូវ​អមិត្តភាព ។ ប្រការ​នោះ ជា​មូលហេតុ​ដែល​ថា ហេតុ​អ្វី​ទើបបានជា​យុទ្ធសាស្ត្រ​នៃ​សមាហរណកម្ម បូក​ជាមួយនឹង​ការបញ្ចៀស​ភាពមិនច្បាស់លាស់ មានន័យ​ណាស់​សម្រាប់​ប្រទេស​ទាំង​ពីរ​សហរដ្ឋអាមេរិក និង ជប៉ុន ។ តាមពិត វា​មាន​នូវ​គោលដៅ​ដ៏​ខ្លាំងក្លា​សម្រាប់​សហរដ្ឋអាមេរិក ជប៉ុន និង ចិន​ដើម្បី​ចាប់ផ្ដើម​ក្នុង​តំបន់​នេះ​នូវ​សហ​ប្រតិ​បត្ដិកា​រត្រីភាគី និង​សហប្រតិបត្តិការ​កំរិត​តំបន់​ផ្សេងទៀត ។​

​ទី​បី សម្ព័ន្ធភាព​សហរដ្ឋអាមេរិក​-​ជប៉ុន នឹង​ត្រូវ​ប្រទល់​មុខ​នឹង​បណ្តុំ​ថ្មី​មួយ​នៃ​ភាព​ប្រឈម​ឆ្លងកាត់​ប្រទេស ចំពោះ​ផលប្រយោជន៍​ស្លាប់​រស់​របស់​យើង​ដូចជា ការឆ្លង​រោគរាតត្បាត​, ភេ​វរ​កម្ម​និយម និង​ការចាកចេញ​នៃ​មនុស្ស​ពី​រដ្ឋ​នានា ដែល​បរាជ័យ​ធ្លាក់ចុះ ។ ការ​ដែល​សំខាន់​ក្នុងចំណោម​ភាព​ប្រឈម​ទាំងនេះ គឺ​ការ​គម្រាមកំហែង​ដែល​បង្កើតឡើង​ដោយ​ការ​កើន កំដៅ​ជា​សកល​ជាមួយនឹង​ការ​ដែល​ចិន​បាន​ឈាន​ហួស​សហរដ្ឋអាមេរិក ក្នុងនាម​ជា​អ្នក​ផលិត​នាំមុខ​ការ​នៃ​ការបំភាយ​ឧស្ម័ន កាបោន​ឌីអុកស៊ីត (​ថ្វីបើ​មិន​ស្ថិត​ក្នុង​ទម្រង់​គិត​លើ​មនុស្ស​ម្នាក់ៗ​ក៏ដោយ​) ។​

​ជា​សំណាងល្អ នេះ​ជា​តំបន់​មួយ​ដែល​អ្វីៗ​ប្រព្រឹត្ដ​ទៅ​ចំ​ពោះមុខ​ភាពរឹងមាំ​រប​ស់​ជប៉ុន ។ បើទោះបី​ប្រជាជន​ជប៉ុន​ខ្លះ ត្អូញត្អែរ អំពី​ធម្មជាតិ​នៃ​ភាព​មិន​ស្មើគ្នា​ក្នុង​សមាសភាព​សន្តិសុខ​របស់​ សម្ព័ន្ធភាព ដោយសារ​តែ​ដែន​កំណត់​ដែល​ជប៉ុន​បាន​ទទួល​សំរាប់​ការប្រើប្រាស់​កម្លាំង​ នៅក្នុង​តំបន់​ថ្មី​នេះ​ក៏ដោយ ក៏​ជប៉ុន​ជា​ដៃគូ​ដ៏​ខ្លាំង​ម្នាក់ ។ ជំនួយ​អភិវឌ្ឍន៍​បរទេសរ​បស់​ជប៉ុន​នៅ​ក្រៅប្រទេស ចាប់​ពី​អាហ្វ្រិច​ទៅដល់​អាហ្វានីស្ថាន​, ការចូលរួម​របស់​ប្រទេស​នេះ​ក្នុង​គម្រោង​សុខភាព​ជា​សកល​, ការផ្គត់ផ្គង់​របស់​ប្រទេស​នេះ​ដល់​អង្គការ​សហប្រជាជាតិ​, ការចូលរួម​ខាង​កង​នាវា​របស់​ប្រទេស​នេះ នៅ​ក្នុង​ប្រតិបត្តិការ​ប្រឆាំង​អំពើ​ប្លន់​តាម​សមុទ្រ ព្រមទាំង​ការស្រាវជ្រាវ និង​ការអភិវឌ្ឍន៍​លើ​ប្រសិទ្ធភាព​ថាមពល​របស់​ជប៉ុន បាន​ដាក់​ប្រទេស​នេះ​ជា​រណសិរ្ស​ជួរ​មុខ​ក្នុង​ការដោះស្រាយ​ជាមួយនឹង​ការ​ ប្រឈម​ឆ្លងកាត់​ប្រទេស​ថ្មីៗ ។​

​ដោយ​ផ្តល់​របៀបវារៈ​បច្ចុប្បន្ន វា​មាន​នូវ​សក្តានុពល​ដ៏​សម្បើម​សម្រាប់​ភាព​ជា​ដៃគូ​ស្មើភាព​មួយ ដោយ​បំពេញ​ការងារ​ជាមួយ​ប្រទេស​ដទៃៗ​ទៀត ក្នុងការ​បំរុង​ទុក​ទំនិញ​សាធារណ​ជា​សកល ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​សហរដ្ឋអាមេរិក​-​ជប៉ុន និង​ប្រទេស​ដទៃៗ​ទៀត​របស់​ពិភពលោក ។ នោះ​ជា​មូលហេតុ​ដែល​ខ្ញុំ​នៅតែ​មាន​សុទិដ្ឋិនិយម​ចំពោះ​អនាគត​នៃ​ សម្ព័ន្ធភាព​សហរដ្ឋអាមេរិក​-​ជប៉ុន ៕

ចូសេ​ហ្វ អែ​ស​. នី​, ជូ​នៀរ (Joseph S. Nye Jr.) ជា​សាស្ត្រាចារ្យ​នៅ Harvard និង​ជា​អ្នកនិពន្ធ The Powers to Lead ។​

រក្សា​សិទ្ធិ​: Project Syndicate ឆ្នាំ​០០៩ ។​

No comments: